Matthew 1 (KMTRV)
From Textus Receptus
(Difference between revisions)
(New page: ជំពូក ១ * ១ នេះបញ្ជីពង្សាវតារពីព្រះយេស៊ូវគ្រីស្ទ ជាវង្សាហ្លួងដាវីឌ ...) |
|||
Line 25: | Line 25: | ||
* ២៤ លុះយ៉ូសែបភ្ញាក់ពីដេកឡើង នោះគាត់ក៏ធ្វើតាមបង្គាប់របស់ទេវតានៃព្រះអម្ចាស់ គឺគាត់យកប្រពន្ធមកនៅជាមួយ | * ២៤ លុះយ៉ូសែបភ្ញាក់ពីដេកឡើង នោះគាត់ក៏ធ្វើតាមបង្គាប់របស់ទេវតានៃព្រះអម្ចាស់ គឺគាត់យកប្រពន្ធមកនៅជាមួយ | ||
* ២៥ តែមិនបានរួមរស់នឹងនាងសោះ ទាល់តែនាងប្រសូតបុត្រជាចំបងមក រួចគាត់ថ្វាយព្រះនាមថា «យេស៊ូវ»។ | * ២៥ តែមិនបានរួមរស់នឹងនាងសោះ ទាល់តែនាងប្រសូតបុត្រជាចំបងមក រួចគាត់ថ្វាយព្រះនាមថា «យេស៊ូវ»។ | ||
+ | |||
+ | ==See Also== | ||
+ | |||
+ | * [[Khmer Textus Receptus Version]] |
Revision as of 07:06, 11 March 2015
ជំពូក ១
- ១ នេះបញ្ជីពង្សាវតារពីព្រះយេស៊ូវគ្រីស្ទ ជាវង្សាហ្លួងដាវីឌ និងជាជំនួរវង្សនៃលោកអ័ប្រាហាំដែរ
- ២ អ័ប្រាហាំបង្កើតអ៊ីសាកៗ បង្កើតយ៉ាកុបៗ បង្កើតយូដា ហើយនិងបងប្អូនគាត់
- ៣ យូដាយកនាងតាម៉ារ បង្កើតបានពេរេស និងសេរ៉ាស ពេរេសបង្កើតហេស្រុនៗ បង្កើតអើរ៉ាម
- ៤ អើរ៉ាមបង្កើតអ័មីន៉ាដាប់ៗ បង្កើតណាសូនៗ បង្កើតសាលម៉ូន
- ៥ សាលម៉ូនយកនាងរ៉ាហាប បង្កើតបានបូអូសៗ យកនាងរស់ បង្កើតបានអូបិឌៗ បង្កើតអ៊ីសាយ
- ៦ អ៊ីសាយបង្កើតដាវីឌដ៏ជាស្តេច ស្តេចដាវីឌយកប្រពន្ធរបស់អ៊ូរី បង្កើតបានសាឡូម៉ូន
- ៧ សាឡូម៉ូនបង្កើតរេហូបោមៗ បង្កើតអ័ប៊ីយ៉ា អ័ប៊ីយ៉ាបង្កើតអេសា
- ៨ អេសាបង្កើតយ៉ូសាផាតៗ បង្កើតយ៉ូរ៉ាមៗ បង្កើតអូសៀស
- ៩ អូសៀសបង្កើតយ៉ូថាមៗ បង្កើតអេហាសៗ បង្កើតអេសេគាស
- ១០ អេសេគាសបង្កើតម៉ាន៉ាសេៗ បង្កើតអាំម៉ូនៗ បង្កើតយ៉ូសៀស
- ១១ យ៉ូសៀសបង្កើតយេកូនាស ហើយនិងបងប្អូនគាត់ នៅគ្រាដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូន
- ១២ ក្រោយដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូនហើយ នោះយេកូនាសបង្កើតបានសាលធាលៗ បង្កើតសូរ៉ូបាបិល
- ១៣ សូរ៉ូបាបិលបង្កើតអ័ប៊ីយុឌៗ បង្កើតអេលាគីមៗ បង្កើតអេសូរ
- ១៤ អេសូរបង្កើតសាដុកៗ បង្កើតអេគីមៗ បង្កើតអេលីយុឌ
- ១៥ អេលីយុឌបង្កើតអេលាសារៗ បង្កើតម៉ាថានៗ បង្កើតយ៉ាកុប
- ១៦ យ៉ាកុបបង្កើតយ៉ូសែប ជាប្តីនាងម៉ារា មាតាព្រះយេស៊ូវ ដែលហៅថា «ព្រះគ្រីស្ទ»
- ១៧ ដូច្នេះ តាំងពីអ័ប្រាហាំ ដរាបមកដល់ហ្វូងដាវីឌ រួមទាំងអស់មាន១៤ដំណ តាំងពីហ្វូងដាវីឌ ដរាបមកដល់គ្រាដែលត្រូវនិរទេសទៅបាប៊ីឡូន ក៏មាន១៤ដំណ ហើយតាំងពីគ្រាដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូន ដរាបមកដល់ព្រះគ្រីស្ទ ក៏មាន១៤ដំណដែរ។
- ១៨ រីឯកំណើត ព្រះយេស៊ូវគ្រីស្ទ នោះបានកើតមកយ៉ាងដូច្នេះ គឺនាងម៉ារា មាតាទ្រង់ កាលដែលយ៉ូសែបបានដណ្តឹងនាងហើយ នោះនាងមានគភ៌ ដោយព្រះវិញ្ញាណបរិសុទ្ធ មុនដែលបាននៅជាមួយគ្នា
- ១៩ ឯយ៉ូសែប ប្តីនាង ជាមនុស្សសុចរិត គាត់មិនចង់បើករឿងនាងឲ្យគេដឹងទេ បានជាគាត់គិតលែងនាងចេញ ដោយសំងាត់វិញ ២០ កាលដែលគាត់កំពុងតែ គិតពីការនោះ ស្រាប់តែមានទេវតានៃព្រះអម្ចាស់ លេចមកពន្យល់សប្តិ ប្រាប់គាត់ថា យ៉ូសែប ពូជហ្លួងដាវីឌអើយ កុំឲ្យខ្លាចនឹងយកនាងម៉ារា ជាប្រពន្ធអ្នកឡើយ ដ្បិតបុត្រដែលមកចាប់ទំផ្ទៃនាង នោះកើតពីព្រះវិញ្ញាណបរិសុទ្ធទេ
- ២១ នាងនឹងប្រសូតបុត្រា១ ហើយអ្នកត្រូវថ្វាយព្រះនាមថា «យេស៊ូវ» ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប
- ២២ ការទាំងនោះកើតមក ដើម្បីឲ្យបានសំរេចសេចក្តី ដែលព្រះអម្ចាស់ទ្រង់មានព្រះបន្ទូល ដោយសារហោរាថា
- ២៣ «មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយព្រះនាមបុត្រនោះត្រូវហៅថា អេម៉ាញូអែល» ដែលប្រែថា ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ
- ២៤ លុះយ៉ូសែបភ្ញាក់ពីដេកឡើង នោះគាត់ក៏ធ្វើតាមបង្គាប់របស់ទេវតានៃព្រះអម្ចាស់ គឺគាត់យកប្រពន្ធមកនៅជាមួយ
- ២៥ តែមិនបានរួមរស់នឹងនាងសោះ ទាល់តែនាងប្រសូតបុត្រជាចំបងមក រួចគាត់ថ្វាយព្រះនាមថា «យេស៊ូវ»។