Matthew 1 (KMTRV)

From Textus Receptus

(Difference between revisions)
Jump to: navigation, search

Nick (Talk | contribs)
(New page: ជំពូក ១ * ១ នេះបញ្ជីពង្សាវតារពីព្រះយេស៊ូវគ្រីស្ទ ជាវង្សាហ្លួងដាវីឌ ...)
Next diff →

Revision as of 07:05, 11 March 2015

ជំពូក ១

  • ១ នេះបញ្ជីពង្សាវតារពីព្រះយេស៊ូវគ្រីស្ទ ជាវង្សាហ្លួងដាវីឌ និងជាជំនួរវង្សនៃលោកអ័ប្រាហាំដែរ
  • ២ អ័ប្រាហាំបង្កើតអ៊ីសាកៗ បង្កើតយ៉ាកុបៗ បង្កើតយូដា ហើយនិងបងប្អូនគាត់
  • ៣ យូដាយកនាងតាម៉ារ បង្កើតបានពេរេស និងសេរ៉ាស ពេរេសបង្កើតហេស្រុនៗ បង្កើតអើរ៉ាម
  • ៤ អើរ៉ាមបង្កើតអ័មីន៉ាដាប់ៗ បង្កើតណាសូនៗ បង្កើតសាលម៉ូន
  • ៥ សាលម៉ូនយកនាងរ៉ាហាប បង្កើតបានបូអូសៗ យកនាងរស់ បង្កើតបានអូបិឌៗ បង្កើតអ៊ីសាយ
  • ៦ អ៊ីសាយបង្កើតដាវីឌដ៏ជាស្តេច ស្តេចដាវីឌយកប្រពន្ធរបស់អ៊ូរី បង្កើតបានសាឡូម៉ូន
  • ៧ សាឡូម៉ូនបង្កើតរេហូបោមៗ បង្កើតអ័ប៊ីយ៉ា អ័ប៊ីយ៉ាបង្កើតអេសា
  • ៨ អេសាបង្កើតយ៉ូសាផាតៗ បង្កើតយ៉ូរ៉ាមៗ បង្កើតអូសៀស
  • ៩ អូសៀសបង្កើតយ៉ូថាមៗ បង្កើតអេហាសៗ បង្កើតអេសេគាស
  • ១០ អេសេគាសបង្កើតម៉ាន៉ាសេៗ បង្កើតអាំម៉ូនៗ បង្កើតយ៉ូសៀស
  • ១១ យ៉ូសៀសបង្កើតយេកូនាស ហើយនិងបងប្អូនគាត់ នៅគ្រាដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូន
  • ១២ ក្រោយដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូនហើយ នោះយេកូនាសបង្កើតបានសាលធាលៗ បង្កើតសូរ៉ូបាបិល
  • ១៣ សូរ៉ូបាបិលបង្កើតអ័ប៊ីយុឌៗ បង្កើតអេលាគីមៗ បង្កើតអេសូរ
  • ១៤ អេសូរបង្កើតសាដុកៗ បង្កើតអេគីមៗ បង្កើតអេលីយុឌ
  • ១៥ អេលីយុឌបង្កើតអេលាសារៗ បង្កើតម៉ាថានៗ បង្កើតយ៉ាកុប
  • ១៦ យ៉ាកុបបង្កើតយ៉ូសែប ជាប្តីនាងម៉ារា មាតាព្រះយេស៊ូវ ដែលហៅថា «ព្រះគ្រីស្ទ»
  • ១៧ ដូច្នេះ តាំងពីអ័ប្រាហាំ ដរាបមកដល់ហ្វូងដាវីឌ រួមទាំងអស់មាន១៤ដំណ តាំងពីហ្វូងដាវីឌ ដរាបមកដល់គ្រាដែលត្រូវនិរទេសទៅបាប៊ីឡូន ក៏មាន១៤ដំណ ហើយតាំងពីគ្រាដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូន ដរាបមកដល់ព្រះគ្រីស្ទ ក៏មាន១៤ដំណដែរ។
  • ១៨ រីឯកំណើត ព្រះយេស៊ូវគ្រីស្ទ នោះបានកើតមកយ៉ាងដូច្នេះ គឺនាងម៉ារា មាតាទ្រង់ កាលដែលយ៉ូសែបបានដណ្តឹងនាងហើយ នោះនាងមានគភ៌ ដោយព្រះវិញ្ញាណបរិសុទ្ធ មុនដែលបាននៅជាមួយគ្នា
  • ១៩ ឯយ៉ូសែប ប្តីនាង ជាមនុស្សសុចរិត គាត់មិនចង់បើករឿងនាងឲ្យគេដឹងទេ បានជាគាត់គិតលែងនាងចេញ ដោយសំងាត់វិញ ២០ កាលដែលគាត់កំពុងតែ គិតពីការនោះ ស្រាប់តែមានទេវតានៃព្រះអម្ចាស់ លេចមកពន្យល់សប្តិ ប្រាប់គាត់ថា យ៉ូសែប ពូជហ្លួងដាវីឌអើយ កុំឲ្យខ្លាចនឹងយកនាងម៉ារា ជាប្រពន្ធអ្នកឡើយ ដ្បិតបុត្រដែលមកចាប់ទំផ្ទៃនាង នោះកើតពីព្រះវិញ្ញាណបរិសុទ្ធទេ
  • ២១ នាងនឹងប្រសូតបុត្រា១ ហើយអ្នកត្រូវថ្វាយព្រះនាមថា «យេស៊ូវ» ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប
  • ២២ ការទាំងនោះកើតមក ដើម្បីឲ្យបានសំរេចសេចក្តី ដែលព្រះអម្ចាស់ទ្រង់មានព្រះបន្ទូល ដោយសារហោរាថា
  • ២៣ «មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយព្រះនាមបុត្រនោះត្រូវហៅថា អេម៉ាញូអែល» ដែលប្រែថា ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ
  • ២៤ លុះយ៉ូសែបភ្ញាក់ពីដេកឡើង នោះគាត់ក៏ធ្វើតាមបង្គាប់របស់ទេវតានៃព្រះអម្ចាស់ គឺគាត់យកប្រពន្ធមកនៅជាមួយ
  • ២៥ តែមិនបានរួមរស់នឹងនាងសោះ ទាល់តែនាងប្រសូតបុត្រជាចំបងមក រួចគាត់ថ្វាយព្រះនាមថា «យេស៊ូវ»។
Personal tools